ឥណទានពលរដ្ឋរុងរឿង ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៣ និងជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយនៅក្នុងប្រទេសកម្ពុជា មាននិយោជិតបំពេញការងារបានល្អជាច្រើនរូបដែល ប្រកបដោយវិជ្ជាជីវៈនៅ ៥ ខេត្ត និងរាជធានីផ្សេងៗគ្នាដោយកំពុងបម្រើសេវាទាំងផលិតផល និងសេវាផ្នែកហិរញ្ញវត្ថុជូនដល់ប្រជាជនកម្ពុជា។ លើសពីនេះទៀតយើងផ្តល់ប្រាក់ បៀវត្ស និងអត្ថប្រយោជន៍ផ្សេងទៀតដែលមានលក្ខណៈប្រកួតប្រជែង ការពង្រឹងសមត្ថភាពបុគ្គលិក និងការការពារផ្នែកសង្គមដល់បុគ្គលិកគ្រប់រូប។ ដោយបានផ្តល់ជូនទាំងបេក្ខ ជនក្នុងប្រទេស និងក្រៅប្រទេសនូវឱកាសការងារជាច្រើន យើងមានភាពជឿជាក់យ៉ាងមោះមុតចំពោះភាពជាគំរូរបស់យើង ដែលបានបង្កើនកម្រិតជំនាញ និងសមត្ថភាពនានា ដើម្បីទទួលបានភាពជោគជ័យនៅក្នុងការងាររបស់ពួកគេ។
ការងាររបស់អ្នកផ្តល់ផលប្រយោជន៍ផ្ទាល់ដល់ គ្រួសារកម្ពុជាដែលមានប្រាក់ចំណូលទាប និង មធ្យម ផ្តល់លទ្ធភាពក្នុងការកែលម្អជីវភាពរស់ នៅនិងបន្តនូវក្តីស្រមៃរបស់ពួកគេ។
អារម្មណ៍ល្អចំពោះអ្វី ដែលអ្នកធ្វើរាល់ថ្ងៃក្នុង បរិយាកាសការងារដែលពោរពេញទៅដោយ ថាមពល និង វប្បធម៌នៃការចែករំលែក។ បុគ្គលិកទទូលបានការយកចិត្តទុកដាក់ស្មើៗគ្នា ជាពិសេសអ្នកធ្វើការផ្ទាល់ជាមួយថ្នាក់គ្រប់គ្រង ដែលមានសីលធម៌ និងសុជីវធម៌។
អ្នកនិងក្រុមការងាររួមគ្នាដើរឆ្ពោះទៅកាន់ទិស ដៅចក្ខុវិស័យ និងយុទ្ធសាស្រ្តរួមរបស់ឥណទាន ពលរដ្ឋរុងរឿង ដើម្បីដឹកនាំស្ថាប័នឥណទាន ពលរដ្ឋរុងរឿង ឆ្ពោះទៅកាន់អនាគតដែលមាន សក្តានុពលនាំមុខលើការប្រកួតប្រជែង។
អ្នកទទួលបានការបណ្តុះបណ្តាល អភិវឌ្ឍខ្លួន ប្តូរទិសដៅ ហើយត្រូវបង្ហាញទៅកាន់ថ្នាក់ដឹកនាំ ឥណទានពលរដ្ឋរុងរឿង ក៏ដូចជា IPR (HK) Limited ផងដែរ។
លទ្ធផលការងាររបស់អ្នកត្រូវបានផ្តល់រង្វាន់ រួមបញ្ចូលទាំងប្រាក់បៀវត្ស និង ប្រាក់លើក ទឹកចិត្តដែលសមស្របតាមទីផ្សារការងារ។ ជាពិសេសអ្នក និងទទួលបានអត្ថប្រយោជន៍ ពីកញ្ចប់សេវាធានា។
គំនិតរបស់អ្នកត្រូវបានឲ្យតម្លៃការយកឈ្នះបញ្ហា ប្រឈមរបស់អ្នកធ្វើឲ្យស្ថាប័នមានការអភិវឌ្ឍ លឿន និងបន្តការវិនិយោគដ៏ល្អក្នុង ពេលអនាគត។
យើងផ្តល់ជូននូវអត្ថប្រយោជន៍ដ៏សម្បូរបែប ដែលប្រកបដោយការប្រកួតប្រជែងនិងឆ្លើយតបទៅនឹងតម្រូវការរបស់បុគ្គលិកយើង។
អត្ថប្រយោជន៍ដែលមានការប្រែប្រួលនេះត្រូវ បានរៀបចំឡើងដោយប្រុងប្រយ័ត្ននិងផ្តល់ជូន ជាត្រីមាស ឆមាស និងប្រចាំឆ្នាំ ដើម្បីលើក ទឹកចិត្តក៏ដូចជាផ្តល់ជារង្វាន់ដល់បុគ្គលិករបស់ យើងចំពោះការបំពេញការងាររបស់ពួកគេ និងការ ចូលរួមចំណែកក្នុងការសម្រេចបាន របស់ស្ថាប័ន។
សម្រាប់ពិធីបុណ្យប្រពៃណីធំៗទាំង២ រួមមាន ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ និងពិធីបុណ្យ ភ្ជុំបិណ្ឌ ឥណទានពលរដ្ឋរុងរឿង បានផ្តល់ជូន បុគ្គលិកនូវប្រាក់លើកទឹកចិត្តសម្រាប់ចូលរួម ចំណែកនូវការប្រារព្ធពិធីបុណ្យទាំងនោះជាមួយ ក្រុមគ្រួសាររបស់ពួកគេ។
នៅឥណទានពលរដ្ឋរុងរឿង យើងផ្តល់ជូន បុគ្គលិករបស់យើងនូវឥណទានជាច្រើនប្រភេទ ជាមួយនឹងអត្រាការប្រាក់ពិសេសសម្រាប់ជួយ គាំទ្រតម្រូវការចាំបាច់ និងតម្រូវការហិរញ្ញវត្ថុ ផ្សេងៗទៀតរបស់ពួកគេ។
សម្រាប់បុគ្គលិកផ្នែកលក់ ឬបុគ្គលិកមួយចំនួន ផ្សេងទៀត ក្រៅតែអំពីប្រាក់បៀវត្សពួកគេក៏ ទទួលបាននូវអត្ថប្រយោជន៍បន្ថែមប្រចាំខែជា ច្រើនដែលរួមមាន អត្ថប្រយោជន៍បន្ថែមលើម៉ូតូ ការស្នាក់នៅ និងប្រាក់ឧបត្ថម្ភសម្រាប់ការ បំពេញតួនាទី ដើម្បីលើកទឹកចិត្តសម្រាប់ការ បំពេញការងារប្រចាំថ្ងៃរបស់ពួកគេ។
បន្ថែមពីច្បាប់ឈប់សម្រាកប្រចាំឆ្នាំ ឥណទានពលរដ្ឋរុងរឿង បានផ្តល់ជូននូវច្បាប់ ឈប់សម្រាកផ្សេងៗយ៉ាងសម្បូរបែបដែលក្នុង នោះរួមមានច្បាប់សម្រាប់មាតុភាព ជំងឺ ពិសេស គឺច្បាប់ជំនួស ជាដើម។
ក្រៅអំពីអត្ថប្រយោជន៍សំខាន់ៗដែលយើងបាន ផ្តល់បុគ្គលិករបស់យើងក៏នឹងទទួលបានការផ្តល់ ជូននូវអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត ដើម្បី ជួយសម្រួលដល់បទពិសោធក្នុងការបំពេញការងារ របស់ពួកគេ។
ឥណទានពលរដ្ឋរុងរឿង ផ្តល់នូវឱកាសជូនដល់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យ និងទើបបញ្ចប់ការសិក្សាថ្មីៗ តាមរយៈកម្មវិធីសំខាន់ៗចំនួន៣ រួមមាន កម្មវិធីចុះធ្វើកម្មសិក្សាស្ម័គ្រចិត្ត កម្មវិធីសា្រវជ្រាវនិក្ខេបបទ និងកម្មវិធី Unleashed Potential។ កម្មវិធីទាំងអស់នេះត្រូវបានរៀបចំឡើងដើម្បីបង្កើតឱកាសដល់និស្សិត ក៏ដូចជាបុគ្គលិកដែលមិនទាន់មានបទពិសោធការងារ ដើម្បីពួកគេអាចទទួលបាននូវបទពិសោធការងារជាក់ស្តែងបន្ថែម សម្រាប់ប្រើប្រាស់ជាគោលបំណងផ្សេងៗក្នុង ការបំពេញកាតព្វកិច្ចក្នុងការសិក្សា និងការងារ។
១. ឥណទានពលរដ្ឋរុងរឿង បានចូលរួមចំណែក អភិវឌ្ឍសង្គមដោយផ្តល់ឱកាសក្នុងការបំពេញ ការងារស្ម័គ្រចិត្ត និងចុះកម្មសិក្សាដ៏ទូលំទូលាយ ជូនដល់និស្សិតដែលមិនទាន់បញ្ចប់ការសិក្សា និងនិស្សិតដែលទើបបញ្ចប់ការសិក្សាថ្មីៗ ដើម្បី ទទួលបានបទពិសោធការងារជាក់ស្តែងតាមរយៈកម្មវិធីចុះកម្មសិក្សា។
២. ឥណទានពលរដ្ឋរុងរឿង ផ្តល់ជូនទាំងឱកាស ការងារជាបុគ្គលិកហាត់ការ និងស្ម័គ្រចិត្តសម្រាប់ ពេញម៉ោង ឬក្រៅម៉ោង ដែលមានថេរវេលាចាប់ ពី ៣ខែ ទៅ៦ខែ។ បន្ទាប់ពីបញ្ចប់នៃកម្មវិធីនេះ និស្សិតទាំងអស់គឺតម្រូវឲ្យបញ្ជូននូវរបាយការណ៍ មួយច្បាប់បរិយាយអំពីអ្វីដែលបានសិក្សា។
ជាផ្នែកមួយនៃទំនួលខុសត្រូវចំពោះសង្គម ឥណទានពលរដ្ឋរុងរឿង បើកកម្មវិធីស្រាវជ្រាវ និក្ខេបទសម្រាប់និស្សិតក្នុងប្រទេសដែលមកពី គ្រប់សកលវិទ្យាល័យទាំងអស់នៅក្នុងប្រទេស កម្ពុជាដើម្បីអាចដាក់សំណើសុំធ្វើការស្រាវជ្រាវ តាមរយៈការធ្វើការស្រាវជ្រាវកម្រិតបឋមនៅក្នុងផ្នែកដែលពួកគេចាប់អារម្មណ៍។ បេក្ខជនអាច ជ្រើសរើសប្រធានបទណាមួយដែលមិនពាក់ព័ន្ធទៅនឹងប្រតិបត្តិការសាច់ប្រាក់ និងបច្ចេកវិទ្យា ព័ត៌មានវិទ្យារបស់ស្ថាប័ន។ យើងផ្តល់ជូននូវ ឯកសារគាំទ្រទាំងអស់ដែលពាក់ព័ន្ធនឹងប្រធាន បទនៃការស្រាវជ្រាវផ្អែកតាមតម្រូវការរបស់ពួក គេដោយអនុវត្តតាមលក្ខខណ្ឌនានារបស់គោល នយោបាយរបស់ ឥណទានពលរដ្ឋរុងរឿង។
កម្មវិធី Unleashed Potential គឺជាកម្មវិធីដាច់ ដោយឡែកមួយ ក្រៅពីកម្មវិធីចុះកម្មសិក្សាដែល យើងមានបច្ចុប្បន្នបង្កើតក្នុងគោលបំណងផ្តល់ឱកាសចំពោះនិស្សិតដែលកំពុងសិក្សា (ឆ្នាំទី៣ និង ទី៤) ឬនិស្សិតបញ្ចប់ការសិក្សាថ្មីៗ ឬនិស្សិត ពូកែ ដើម្បីចាប់យកនូវអាជីពការងារតាមក្តីស្រមៃ របស់ពួកគាត់ និងជាផ្នែកមួយនៃការជោគជ័យ របស់ឥណទានពលរដ្ឋរុងរឿង។