• +៨៥៥​ ៧០ ៩៩៩ ៧៣៩
  • ផ្ទះលេខ ៧២B ផ្លូវលេខ ៣១៧ ភូមិ ០៦ សង្កាត់បឹងកក់ ០២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កម្ពុជា

អំពីយើង

អំពីឥណទានពលរដ្ឋរុងរឿង

គ្រឹះស្ថានឥណទានពលរដ្ឋរុងរឿង អិលធីឌី ត្រូវបានបង្កើតឡើងដោយភាគទុនិក ២ រូប គឺ លោកឧកញ៉ា ភួ ពុយ និងលោកស្រី ហៅ ស៊ីមន ក្នុងឆ្នាំ ២០០៣។ វាជាផ្នែក ឥណទានមួយដែលត្រូវបានបង្កើតឡើងដោយសម្ព័ន្ធ​សមាគម​​​​ម៉ាស៊ីនកិនស្រូវ កម្ពុជា ដើម្បីជួយសម្របសម្រួលនិងកាត់បន្ថយនូវឧបសគ្គផ្នែកដើមទុន​របស់​សហគ្រិនម៉ាស៊ីន កិន​ស្រូវ។ នាខែ មករា ឆ្នាំ ២០០៥ អង្គភាពត្រូវបានចុះបញ្ជីជា​មួយ ធនាគារជាតិនៃ កម្ពុជា ដោយក្លាយខ្លួនជាប្រតិ​បត្តិការឥណទានជនបទមួយ។ នៅក្នុងឆ្នាំដដែលនាខែ កក្កដា អង្គភាពបាន​ប្រែក្លាយ​ជាក្រុមហ៊ុនឯកជន​ទទួលខុសត្រូវមានកម្រិតដោយបាន ចុះបញ្ជីជាផ្លូវការនៅក្រសួងពាណិជ្ជកម្មកម្ពុជា ដោយ​ដាក់ឈ្មោះថា ឥណទានពលរដ្ឋ​ រុងរឿងអិលធីឌី ដែលមានលេខ​រៀង​ចុះបញ្ជីលេខ Co.7896/05P។
គ្រឹះស្ថាន​ឥណទានពលរដ្ឋរុងរឿងអិលធីឌី បានទទួល​អាជ្ញាប័ណ្ណលេខ មហ ០១៤ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពី​ធនាគារជាតិនៃកម្ពុជានៅខែ សីហា ឆ្នាំ ២០០៥។ ដោយ សារស្ថានភាពមូលនិធិនៃម៉ាស៊ីនកិនស្រូវល្អ​ប្រសើរ​ជាលំដាប់គ្រឹះស្ថានបានប្តូរការយក​ ចិត្តទុកដាក់ដោយងាកទៅរកកសិកម្មខ្នាតតូច និងមធ្យមវិញ។ នៅក្នុងឆ្នាំ ២០០៨ អជ្ញា ប័ណ្ណគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុត្រូវបានសិទ្ធិបន្ត​ជាអចិន្ត្រៃ​​ដោយ​ធនាគារជាតិនៃកម្ពុជា។ នៅក្នុងខែ កក្កដា ឆ្នាំ ២០១០ សិទ្ធិកាន់កាប់របស់គ្រឹះស្ថានត្រូវបានផ្លាស់ប្តូរដោយ លោកស្រី ហៅ ស៊ីមន បានបង្វែរភាគហ៊ុនរបស់គាត់ទាំងអស់នៅក្នុងគ្រឹះស្ថានទៅ​អោយលោកឧកញ៉ា ភួ ពុយ​​​​កាន់កាប់​ដោយពេញសិទ្ធិ។ នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១០ Leopard Cambodia Fund​ ដែលជាមូលនិធិ​​ឯកជនមុនដំបូងគេនៅ​ប្រទេស​កម្ពុជា ដែលគ្រប់គ្រងដោយក្រុមមូលនិធិអន្តរជាតិរបស់ Leopard Capital L.P.​ បានកាន់ ​កាប់ភាគ​ហ៊ុន​មួយភាគតូចរបស់គ្រឹះស្ថានតាម​រយៈ​ក្រុមហ៊ុនមួយដែលបានចុះបញ្ជីនៅ​ ទីក្រុងហុងកុងដែលមានឈ្មោះថា IPR (HK) Limited.។

ទស្សនៈវិស័យ

ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាបំរើវិស័យកសិកម្មឈានមុខគេ

បេសកកម្ម

ផ្ដល់នូវសេវាហិរញ្ញវត្ថុងាយស្រួលស្របទៅតាមអាជីវកម្មដែលពាក់ព័ន្ធនឹងកសិកម្មដើម្បីធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌសេដ្ឋកិច្ចរបស់ កសិករដោយធានាបាននូវការរីកចម្រើនដោយមាននិរន្តភាពរបស់គ្រឹះស្ថាន ។

តម្លៃ​ស្នូល

- ភាពស្មោះត្រង់ និងសុចរិតភាព
- គណនេយ្យភាព                  
- ការងារជាក្រុម                    
- សេចក្តីថ្លៃថ្នូរ និងការគោរព     

ក្រុមប្រឹក្សាភិបាល

លោកឧកញ៉ា ភួ ពុយ

ប្រធានក្រុមប្រឹក្សាភិបាល

លោក ហ៊្សូ មីងយី

អភិបាលឯករាជ្យ

លោកស្រី ប៉ុក នីវិល័យ

អភិបាលឯករាជ្យ

លោក ប៉ិច សានី

អភិបាលឯករាជ្យ

គណៈគ្រប់គ្រង

ភួ សុវណ្ណច័ន្ទ

នាយិកាប្រតិបត្តិ

ហៃ គឹមឃន

នាយកហិរញ្ញវត្ថុ និងរដ្ឋបាល

ចេង វណ្ណេត

នាយកប្រតិបត្តិការ

ភឿក កោវិទ្ធ

នាយកស្តីទីផ្នែកព័ត៌មានវិទ្យា

សេង កក្កដា

នាយកស្តីទីផ្នែកសវនកម្ម

អ៊ំុ កុសល

ប្រធានផ្នែកប្រតិបត្តិការ

ហ៊ឹម រីណា

ប្រធានផ្នែក​គណនេយ្យ